បញ្ជូនខ្លួនវេជ្ជបណ្ឌិត និងជាម្ចាស់គ្លីនិកម្នាក់នៅស្រុកកៀនស្វាយ ទៅតុលាការខេត្តកណ្ដាល ពាក់ព័ន្ធវ៉ៃស្រីស្នេហ៍ប៉ោងមុខព្រោះប្រចណ្ឌ!

  ខេត្តកណ្តាល៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជូនជនសង្ស័យម្នាក់ ដែលវេជ្ជបណ្ឌិត និងជាម្ចាស់គ្លីនិកម្នាក់នៅស្រុកកៀនស្វាយ ទៅសាលាដំបូងខេត្តកណ្តាល ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី ពាក់ព័ន្ធករណី «ហិង្សាដោយចេតនា» លើស្រ្តីម្នាក់ដែលជាគូកំណាន់ព្រោះភ្លើងប្រចណ្ឌ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។   បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនខ្លូនទៅកាន់តុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់។ ដូច្នេះសូមរួមគ្នាបញ្ចប់អំពើហិង្សាជាពិសេសលើស្រ្តី និងកុមារ!

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ការផ្សាយព័ត៌មានខុស (ព័ត៌មានមិនពិត) ដោយអ្នកសារព័ត៌មាន គឺត្រូវយកច្បាប់«ស្តីពីរបបសារព័ត៌មាន» (ឆ្នាំ១៩៩៥) មកអនុវត្តជាគោល

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា នៅរសៀលថ្ងៃទី៥ ខែតុលា នេះ បានបញ្ជាក់ថា ៖ ការផ្សាយព័ត៌មានខុស (ព័ត៌មានមិនពិត) ដោយអ្នកសារព័ត៌មាន គឺត្រូវយកច្បាប់«ស្តីពីរបបសារព័ត៌មាន» (ឆ្នាំ១៩៩៥) មកអនុវត្តជាគោល ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា តាមការសិក្សាស្រាវជ្រាវ ក្នុងច្បាប់នេះ មាត្រាដែលចែងចំៗអំពីការដោះស្រាយករណីផ្សាយព័ត៌មានខុសពីការពិត គឺ មាត្រា ១០។ ១. បើតុលាការរកឃើញថា ការផ្សាយណាមួយមានលក្ខណៈខុសពីការពិត…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។   នារសៀលថ្ងៃពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌនេះដែរ លោកជំទាវបណ្ឌិត បានអញ្ជើញថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា…

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចូលរួមកិច្ចប្រជុំ ពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក

រាជធានីភ្នំពេញ ៖ ព្រឹក ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចូលរួមកិច្ចប្រជុំ ពង្រឹងការងាររឹតបន្តឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម្ដេចបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីលោក ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។   សម្ដេចធិបតី បានគូសបញ្ជាក់ថា យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេចបានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី…

Update៖បងប្អូនកម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ ឆ្នាំទី២ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។ បន្ទាប់ពីកិច្ចប្រជុំចំនួន ១៧លើក ភាគីនិយោជក និងភាគីកម្មករនិយោជិតនៅតែមានគោលជំហរផ្សេងៗគ្នា ដោយភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារអាម៉េរិក ហើយភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិក ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រតួលេខនីមួយៗ។ ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ…

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ចំពោះករណីឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ សាមីខ្លួនបានដាក់ពាក្យបណ្តឹងផ្ទាល់មួយទៀតទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំណែកក្រសួងយុត្តិធម៌ស្រាវជ្រាវរួច នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងដែរ