Category: ព័ត៌មានអន្តរជាតិ
អ្នកស្លាប់កើនដល់៧នាក់ហើយ! គ្រូបង្រៀន ៣នាក់ សិស្ស៣នាក់ និងខ្មាន់កាំភ្លើង ក្នុងករណីបាញ់ប្រហារនៅសាលារៀនប្រទេសថៃ
ទីក្រុងបាងកក៖ បើតាមសារព័ត៌មានថៃ Khaosod នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ បានចុះផ្សាយថា អាជ្ញាធរនៅប្រទេសថៃ បានផ្តល់ព័ត៌មានបន្ថែមថា ចំនួនមនុស្សស្លាប់បានកើនដល់៧នាក់ ក្នុងករណីបាញ់ប្រហារមួយ កើតមានឡើងនៅសាលារៀន ក្នុងខេត្ត Nonthaburi ក្បែរទីក្រុងបាងកក នាថ្ងៃសុក្រនេះ។ អាជ្ញាធរថៃ បាននិយាយថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត រួមមាន៣នាក់ជាគ្រូបង្រៀន និង៣នាក់ជាសិស្ស ខណៈម្នាក់ទៀត គឺជាខ្មាន់កាំភ្លើងផ្ទាល់។ ហេតុការណ៍នេះ បានកើតឡើងនៅសាលារៀន Thepsirin ក្នុងស្រុក…