អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនដល់វីរកងកម្លាំងនគរបាល នាឱកាសនោះរួមមាន៖ អាវក្រោះ ចំនួន ១ ៣៣៧អាវ និងមួកដែក ចំនួន ១ ២៩៤មួក។ អំណោយខ្ញុំ និងក្រុមគ្រួសារ ដែលបានប្រគល់ជូនវីរកងកម្លាំងនគរបាល រួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ៨៨០កេស, ភេសជ្ជៈគ្រុឌ ចំនួន ៦១៥កេស, សាច់ជ្រូកកំប៉ុង…
Category: ព័ត៌មានជាតិ
ទីតាំងឆ្នោតយួនស្ថិតនៅក្នុងផ្សារសាំហាន់ជាច្រើនកន្លែងកំពុងដំណើរការដោយរលូនពលរដ្ឋស្នើរឲ្យអាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាប
ភ្នំពេញ÷ពលរដ្ឋបានរាយការណ៍មកថាមានទីតាំងកត់ឆ្នោតយួនជាច្រើនកន្លែងនៅក្នុងផ្សារសាំហាន់កំពុងដំណើរការដោយរលូនខណៈអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌឬស្សីកែវមិនបង្ក្រាប។ ពលរដ្ឋបានបង្ហើបឲ្យទៀតថាទីតាំងកត់ឆ្នោតយួនខាងលើមានច្រើនកន្លែងក្រោយមកបានប្តូទីតាំងពីកន្លែងមួយទៅកន្លែងមួយហើយ ឆ្នោតវៀតណាមនេះកំពុងតែបើកលេង ហ្នឹងកំពុងតែដើរបញ្ច្រាសទិសរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ពលរដ្ឋបានសំណូមពរទៅឯកឧត្តមភាគសន្តិបណ្ឌិត ស សុខានិងឯកឧត្តម ជួន ណារិនអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ ជាពិសេសលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ មេត្តាជួយពិនិត្យនិងដាក់កម្លាំងទៅបង្ក្រាបឆ្នោតវៀតណាមនេះដោយក្តីអនុគ្រោះ។ ជុំវិញករណីបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានប្រាប់អង្គភាព សារព័ត៌ សង្គមកម្ពុជាថ្មី <<csndaily>> នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះថា សូមអរគុណចាំឲ្យកម្លាំងចុះពិនិត្យ៕ ដោយ÷តុង សីហា
ក្លិបអ្នកកាសែតកម្ពុជា និង FASMEC រៀបចំវេទិកាសារព័ត៌មានលើប្រធានបទ៖ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីត្រៀមរៀបចំតាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ លើកទី៣
(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ៖ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។ វេទិកានេះក៏នឹងមានការតាំងបង្ហាញផលិតផលក្នុង ស្រុកសំខាន់ៗដែលគ្រោងនឹងដាក់តាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ លើកទី៣ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា…
ឯកឧត្តម កើត រិទ្ធ ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈទទួលបានការអនុម័តយល់ព្រម ១០០% ពីព្រឹទ្ធសភា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានគណៈប្រតិភូអមរួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…
IPA រៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំស្តីពី “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ ជាមួយចាងហ្វាងសារព័ត៌មាន ជាសមាជិក ក្រោមប្រធានបទ “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយមានការចូលរួមចាងហ្វាងអង្គភាពសារព័ត៌មាន ចំនួន ៦៨អង្គភាព។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ –…
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។ គួរបញ្ជាក់ផងដែរថា ការចុះសង្កេតការណ៍លើកនេះ គឺជាបេសកកម្មនៃការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ចប់អាណត្តិម៉ាឡេស៊ី ដែលនឹងត្រូវផ្ទេរជូនប្រទេសហ្វីលីពីនដឹកនាំបន្ត ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់…
រដ្ឋបាលសង្កាត់អូរបែកក្អម បើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥
ភ្នំពេញ÷នាព្រឹកថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលសង្កាត់អូរបែកក្អម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សានិងជាចៅសង្កាត់អូរបែកក្អម។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សា លោកនាយប៉ុស្តិ៍ លោកនាយកសាលាបឋមសិក្សា តំណាងមណ្ឌលសុខភាព លោក/កញ្ញា មេភូមិទាំង៥ និងបុគ្គលិកសង្កាត់។…
លោកDing Xuexiangអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាZhongguancunនិងថ្លែងសុន្ទរកថា ថ្ងៃទី២៥ ខែមីនា
កិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាZhongguancunបានបើកធ្វើនៅក្រុងប៉េកាំង។លោកDing Xuexiangឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា។ លោកDing Xuexiangបានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត “ផែនការ៥ឆ្នាំទី១៥” ប្រទេសចិននឹងពន្លឿនការជំរុញភាពឯករាជ្យម្ចាស់ការក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយកម្រិតខ្ពស់ ផ្តោតសំខាន់ទៅលើការកសាងមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិ។តំបន់ប៉េកាំង-ធានជីន-ហឺប៉ី តំបន់ដីសណ្តទន្លេយ៉ាងសេនិងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ គឺជាកម្លាំងចលករសំខាន់ទាំងបីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ដូច្នេះយើងត្រូវប្រមូលផ្តុំកម្លាំងផ្តោលើការអភិវឌ្ឍនៃតំបន់ទាំង៣នេះ ដើម្បីជំរុញការកសាងមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឱ្យឆ្ពោះទៅរកការអភិវឌ្ឍតាមរយៈការធ្វើសមាហរណកម្មតំបន់ និងកសាងសមត្ថភាពច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សមត្ថភាពនាំមុខក្នុងវិស័យឧស្សាហកម្មកម្រិតខ្ពស់ សមត្ថភាពប្រមូលផ្តុំធនធានផ្នែកបច្ចេកវិទ្យានិងធនធានមនុស្ស ក្នុងន័យជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ លោកបន្តទៀតថា ប្រទេសចិនរីករាយធ្វើការជាមួយភាគីនានា ដើម្បីកសាងសហគមន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល។លោកបានស្នើថា យើងត្រូវកសាងបណ្តាញនវានុវត្តន៍ដែលកាន់តែបើកចំហនិងប្រកបដោយបរិយាប័ន្ន ធ្វើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែទូលំទូលាយនិងចម្រុះ ព្រមទាំងជំរុញសមភាពនៃអភិបាលកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែសមភាព៕