គិតត្រឹមម៉ោងនេះ ស្ថានការណ៍នៅសមរភូមិទាំង១៤ កំពុងឡើងកម្តៅខ្លាំង !!!

យោធាថៃ កំពុងបើកការបាញ់ប្រហារយ៉ាងសន្ធាប់ មកលើយោធាកម្ពុជា។ យ៉ាងណា យោធាកម្ពុជា ប្រើសិទ្ធិការពារខ្លួនដោយការបាញ់តដៃវិញ យ៉ាងខ្លាំងក្លាវិញផងដែរ ៕

ក្រសួង​ការពារ​ជាតិ​៖​ ការផ្សព្វផ្សាយនេះ ជាព័ត៌មានក្លែងក្លាយ ប្រាសចាកពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិ និងអន្តរជាតិដើម្បីបិទបាំងចេតនាការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។

ក្រសួង​ការពារ​ជាតិ​៖​ ការផ្សព្វផ្សាយនេះ ជាព័ត៌មានក្លែងក្លាយ ប្រាសចាកពីការពិតទាំងស្រុងដែលមានចេតនាមូលបង្កាច់ លាបពណ៌ប្រទេសកម្ពុជាដើម្បីបំភាន់មតិសារព័ត៌មានជាតិ និងអន្តរជាតិដើម្បីបិទបាំងចេតនាការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។

រដ្ឋាភិបាលអូស្ត្រាលីស្នើកម្ពុជា និងថៃ អនុវត្តតាមការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ

រដ្ឋាភិបាលអូស្ត្រាលី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធា។ តាមសេចក្ដីថ្លែងការណ៍ រដ្ឋាភិបាលអូស្ត្រាលី បានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង។ «យើងស្នើឱ្យភាគីទាំងពីរអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលដោយលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Anwar ក្នុងឋានៈជាប្រធានអាស៊ាន ស្តារការជឿជាក់ និងទំនុកចិត្តឡើងវិញ ហើយបន្តការដោះស្រាយដោយសន្តិវិធី និងប្រកបដោយនិរន្តរភាពចំពោះជម្លោះព្រំដែន»។ នេះបើតាមសេចក្ដីថ្លែងការណ៍៕

ប្រទេសបារំាង សម្តែងការព្រួយបារម្ភចំពោះភាពតានតឹងដែលកើតមានឡើងជាសាថ្មីរវាងប្រទេសថៃ និងប្រទេសកម្ពុជា ហើយដែលបង្កឱ្យមានជនរងគ្រោះថ្មីៗ

ប្រទេសបារាំង អំពាវនាវឱ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។ ប្រទេសបារំាង បញ្ជាក់សាជាថ្មីនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសដោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។ ប្រទេសបារំាងជឿជាក់ថា មាគ៌ាតែមួយគត់ដើម្បីដោះស្រាយជម្លោះប្រកបដោយចីរភាព និងសន្តិវិធី គឺធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាឡើងវិញ ការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ាន។

⭕️ឡានក្រុង២គ្រឿងដែលទាហ៊ានថៃបាញ់ផ្លោងយប់មិញថ្ងៃទី០៨ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ បណ្ដាលអោយស្លាប់តៃកុងឡាន២នាក់ស្ថិតនៅចំណុចស្ពានលេខ៨ផ្លូវ៥៦Aស្រុកថ្មពួកខេត្តបន្ទាយមានជ័យ❗️

⭕️ឡានក្រុង២គ្រឿងដែលទាហ៊ានថៃបាញ់ផ្លោងយប់មិញថ្ងៃទី០៨ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ បណ្ដាលអោយស្លាប់តៃកុងឡាន២នាក់ស្ថិតនៅចំណុចស្ពានលេខ៨ផ្លូវ៥៦Aស្រុកថ្មពួកខេត្តបន្ទាយមានជ័យ❗️

ការផ្សព្វផ្សាយរបស់ កងទ័ពជើងទឹកថៃ ជាព័ត៌មានប្រាស់ចាកពីការពិតទាំងស្រុងដែលបានចោទថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ប៉ុន្តែការពិតគឺយោធាថៃជាអ្នកបើកការបាញ់ប្រហារមកលើកម្ពុជាមុន រួមទាំងបាញ់ប្រហារលើប្រជាជនស្លួតត្រង់របស់កម្ពុជាបណ្តាលឱ្យរបួស និងស្លាប់

ការផ្សព្វផ្សាយរបស់ កងទ័ពជើងទឹកថៃ ជាព័ត៌មានប្រាស់ចាកពីការពិតទាំងស្រុងដែលបានចោទថាកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ប៉ុន្តែការពិតគឺយោធាថៃជាអ្នកបើកការបាញ់ប្រហារមកលើកម្ពុជាមុន រួមទាំងបាញ់ប្រហារលើប្រជាជនស្លួតត្រង់របស់កម្ពុជាបណ្តាលឱ្យរបួស និងស្លាប់។ The Royal Thai Navy’s announcement is completely untrue in accusing Cambodia of firing first. However, the truth is that the Thai military initiated the…

សម្តេចតេជោ៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ “ល្ងាចម្សិលមុិញយើងបានតបតបន្ថែមដោយយប់មុិញ និងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថា និងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ ប្រភេទ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាច ទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវ តាមរយះការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សំដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង ៕ (ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥)  

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារយុទ្ធជនជួរមុខ ដែលកំពុងសម្រាក និងព្យាបាល ក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារយុទ្ធជនជួរមុខ ដែលកំពុងសម្រាក និងព្យាបាល ក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក្នុងឱកាសដែល ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពីថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២៥។

មាសសុទ្ធមិនខ្លាចភ្លើង! ប្រាថ្នាតែសន្តិភាព មិនមែនស្រលាញ់តែលើបបូរមាត់! សកម្មភាពពិត ឆន្ទៈពិត!

មាសសុទ្ធមិនខ្លាចភ្លើង! ប្រាថ្នាតែសន្តិភាព មិនមែនស្រលាញ់តែលើបបូរមាត់! សកម្មភាពពិត ឆន្ទៈពិត!

ព្រះរាជាណាចក្រកម្ពុជា 🇰🇭 កូនខ្មែរ គ្រប់ទិសទី រួបរួមគ្នា យើងរឹងមាំ 🇰🇭 ខ្មែររួបរួម យើងនឹងឆ្លងកាត់រាល់ឧបសគ្គនិងហានិភ័យទទាំងឡាយ ដើម្បីយើងឆ្ពោះទៅមុខដោយជឿជាក់និងជោគជ័យសម្រាប់ ប្រជាជាតិនិងប្រជាជន 🇰🇭

ព្រះរាជាណាចក្រកម្ពុជា 🇰🇭 កូនខ្មែរ គ្រប់ទិសទី រួបរួមគ្នា យើងរឹងមាំ 🇰🇭 ខ្មែររួបរួម យើងនឹងឆ្លងកាត់រាល់ឧបសគ្គនិងហានិភ័យទទាំងឡាយ ដើម្បីយើងឆ្ពោះទៅមុខដោយជឿជាក់និងជោគជ័យសម្រាប់ ប្រជាជាតិនិងប្រជាជន 🇰🇭 The Kingdom of Cambodia 🇰🇭 United as one we will overcome any challenges/threats to protect or carry on…