ខេត្តតាកែវ÷អាគាររោងចក្រផលិតបារី គ្មានស្លាកយីហោនៅភូមិឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ
សង្ស័យគ្មានច្បាប់អនុញ្ញាតពីរក្រសួងពាក់ព័ន្ធ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់រោងចក្រផលិតបារីគ្មានផ្លាកយីហោនោះ បានស្នេីដល់អាជ្ញាធរមូលដ្ឋានជាពិសេសថ្នាក់ដឹកនាំសូមមេត្តាចុះមកត្រួតពិនិត្យទីតាំងផលឹតបារីមួយកន្លែងនេះផង ព្រោះរោងចក្របានបង្ហូរទឹកដែលមានខ្លិនស្អុយធ្វើអោយប៉ះពាល់សុខភាពខ្សល់ដង្ហើមរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
អង្គភាពយើងមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋានទេនៅរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២៦នេះ ប៉ុន្តែអង្គភាពយើងរងចាំបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕
