រដ្ឋាភិបាលអូស្ត្រាលីស្នើកម្ពុជា និងថៃ អនុវត្តតាមការប្តេជ្ញាចិត្តនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ

រដ្ឋាភិបាលអូស្ត្រាលី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធា។ តាមសេចក្ដីថ្លែងការណ៍ រដ្ឋាភិបាលអូស្ត្រាលី បានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង។ «យើងស្នើឱ្យភាគីទាំងពីរអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលដោយលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Anwar ក្នុងឋានៈជាប្រធានអាស៊ាន ស្តារការជឿជាក់ និងទំនុកចិត្តឡើងវិញ ហើយបន្តការដោះស្រាយដោយសន្តិវិធី និងប្រកបដោយនិរន្តរភាពចំពោះជម្លោះព្រំដែន»។ នេះបើតាមសេចក្ដីថ្លែងការណ៍៕

ប្រទេសបារំាង សម្តែងការព្រួយបារម្ភចំពោះភាពតានតឹងដែលកើតមានឡើងជាសាថ្មីរវាងប្រទេសថៃ និងប្រទេសកម្ពុជា ហើយដែលបង្កឱ្យមានជនរងគ្រោះថ្មីៗ

ប្រទេសបារាំង អំពាវនាវឱ្យមានការគោរពពេញលេញ និងការអនុវត្តជាក់ស្តែងនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។ ប្រទេសបារំាង បញ្ជាក់សាជាថ្មីនូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឡើងដោយអាស៊ាន ជាពិសេសដោយលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។ ប្រទេសបារំាងជឿជាក់ថា មាគ៌ាតែមួយគត់ដើម្បីដោះស្រាយជម្លោះប្រកបដោយចីរភាព និងសន្តិវិធី គឺធ្វើឡើងតាមរយៈការបន្តកិច្ចសន្ទនាឡើងវិញ ការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តនានាដែលប្រទេសទាំងពីរបានធ្វើឡើងជាមួយដៃគូអាស៊ាន។

⭕️ឡានក្រុង២គ្រឿងដែលទាហ៊ានថៃបាញ់ផ្លោងយប់មិញថ្ងៃទី០៨ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ បណ្ដាលអោយស្លាប់តៃកុងឡាន២នាក់ស្ថិតនៅចំណុចស្ពានលេខ៨ផ្លូវ៥៦Aស្រុកថ្មពួកខេត្តបន្ទាយមានជ័យ❗️

⭕️ឡានក្រុង២គ្រឿងដែលទាហ៊ានថៃបាញ់ផ្លោងយប់មិញថ្ងៃទី០៨ម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ បណ្ដាលអោយស្លាប់តៃកុងឡាន២នាក់ស្ថិតនៅចំណុចស្ពានលេខ៨ផ្លូវ៥៦Aស្រុកថ្មពួកខេត្តបន្ទាយមានជ័យ❗️

សម្តេចតេជោ៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ “ល្ងាចម្សិលមុិញយើងបានតបតបន្ថែមដោយយប់មុិញ និងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថា និងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ ប្រភេទ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាច ទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវ តាមរយះការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សំដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង ៕ (ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥)  

មាសសុទ្ធមិនខ្លាចភ្លើង! ប្រាថ្នាតែសន្តិភាព មិនមែនស្រលាញ់តែលើបបូរមាត់! សកម្មភាពពិត ឆន្ទៈពិត!

មាសសុទ្ធមិនខ្លាចភ្លើង! ប្រាថ្នាតែសន្តិភាព មិនមែនស្រលាញ់តែលើបបូរមាត់! សកម្មភាពពិត ឆន្ទៈពិត!

ព្រះរាជាណាចក្រកម្ពុជា 🇰🇭 កូនខ្មែរ គ្រប់ទិសទី រួបរួមគ្នា យើងរឹងមាំ 🇰🇭 ខ្មែររួបរួម យើងនឹងឆ្លងកាត់រាល់ឧបសគ្គនិងហានិភ័យទទាំងឡាយ ដើម្បីយើងឆ្ពោះទៅមុខដោយជឿជាក់និងជោគជ័យសម្រាប់ ប្រជាជាតិនិងប្រជាជន 🇰🇭

ព្រះរាជាណាចក្រកម្ពុជា 🇰🇭 កូនខ្មែរ គ្រប់ទិសទី រួបរួមគ្នា យើងរឹងមាំ 🇰🇭 ខ្មែររួបរួម យើងនឹងឆ្លងកាត់រាល់ឧបសគ្គនិងហានិភ័យទទាំងឡាយ ដើម្បីយើងឆ្ពោះទៅមុខដោយជឿជាក់និងជោគជ័យសម្រាប់ ប្រជាជាតិនិងប្រជាជន 🇰🇭 The Kingdom of Cambodia 🇰🇭 United as one we will overcome any challenges/threats to protect or carry on…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…