
ភ្នំពេញ÷ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង ក្នុងឱកាសចុះការពារ សន្តិសុខ សវុត្ថិភាព ក្នុងការត្រៀមអនុវត្តវិធានការផ្ទេរអជីវករដែលលក់ដូរនៅលេីចិញ្ចើមផ្លូវ និងតំបន់ជុំវិញផ្សារដេីមគរចាស់ ទៅលក់ដូរនៅផ្សារដេីមគរថ្មី។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានចុះពិនិត្យកម្លាំងក្នុងខណ្ឌ និងចែកអាហារសម្រន់(Pizza Pasta Conner) និងទឹកបរិទ្ធ ជូនដល់កងកម្លាំងដេីម្បីពិសាផងដែរ៕ ដោយ÷តុង សីហា
