ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ធ្វើឱ្យកក្រើកអ៊ីស្រាអែលភាគខាងជើង និងរដ្ឋអារ៉ាប់ឈូងសមុទ្រ

អន្តរជាតិ​៖​ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ជាមួយនឹងការផ្ទុះ ត្រូវបានគេឮ និងឃើញនៅទូទាំងទីក្រុងតេអេរ៉ង់ និងនៅតំបន់ផ្សេងទៀតនៃប្រទេសនេះ ខណៈដែលការផ្ទុះសងសឹកហាក់ដូចជាកំពុងធ្វើឲ្យកក្រើកភាគខាងជើងអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ឈូងសមុទ្រជាច្រើន។

ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា មីស៊ីលជាច្រើនគ្រាប់ បានវាយប្រហារសកលវិទ្យាល័យ University Street និងតំបន់ Jomhouri ក្នុងទីក្រុងតេអេរ៉ង់។ ផ្សែងត្រូវបានគេមើលឃើញថា ហុយឡើងនៅក្នុងទីក្រុង។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera ដែលនៅទីនោះ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះក៏បានកើតឡើង នៅក្នុងតំបន់ Seyyed Khandan ភាគខាងជើងទីក្រុងតេអេរ៉ង់ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ផ្សេងទៀត បានរាយការណ៍ពីការវាយប្រហារទូទាំងប្រទេស រួមទាំងនៅខេត្ត Ilam ភាគខាងលិច ខណៈដែលយោធាអ៊ីស្រាអែល បានបញ្ជាក់ថា បានវាយប្រហារនៅភាគខាងលិចអ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *