ខេត្តកំពត÷លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពតតំណាងលោកស្រី ងិន ផលរ័ត្ន អភិបាលក្រុង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនិងមន្ត្រីជំនាញចុះពិនិត្យមេីលផលប៉ះពាល់ ប្រឡាយមេប្រវែង១២៥០mដែលត្រូវស្តានៅពេលខាងមុខ ស្ថិតនៅសង្កាត់ត្រេីយកោះ ក្នុងក្រុងកំពត ខេត្តកំពត។
យោងតាម របាយការណ៍របស់រដ្ឋបាលក្រុងកំពតស្តីពីការចុះសិក្សារបស់ក្រុមការងារ អង្គការយូអិនហើភីតាត(UN-HABITAT) និងផល ប៉ះពាល់លើការអនុវត្តន៍គម្រោងស្ដារប្រឡាយនៅក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ត្រើយកោះ។ ក្រុមការងារអង្គការយូអិនហើភីតាត(UN-HABITAT)បានចុះសិក្សាលើគម្រោង
ស្តារប្រឡាយមេ និងផលប៉ះពាល់លើការអនុវត្តគម្រោងស្តារប្រឡាយនៅក្នុងសង្កាត់អណ្តូងខ្មែរ និងសង្កាត់ ត្រើយកោះ បានទទួលលទ្ធផលដូចខាងក្រោម៖
១.សង្កាត់ត្រើយកោះ៖ គម្រោងស្តារប្រឡាយ មេ ១ ខ្សែ មានប្រវែងសរុបចំនួន១,២៤៥ម៉ែត្រ គុណ នឹងទទឹង៦ម៉ែត្រ(គិតជាមធ្យម)ដោយគិតចាប់ពីចំណុចតំណរភ្ជាប់ផ្លូវសង្កាត់ត្រើយកោះរហូតទល់និងព្រែក កំពង់បាយខាងលិច និងជាប្រឡាយស្ថិតនៅដាប់ព្រំប្រទល់អន្តរភូមិចំនួន២គឺ ស្ថិតក្នុងភូមិស និង ភូមិបឹង តាព្រាម សង្កាត់ត្រើយកោះក្រុងកំពត ខេត្តកំពត ដោយប្រឡាយនោះមានឈ្មោះថា ប្រឡាយ ឃ្លាំងនាំ។
២.សង្កាត់អណ្តូងខ្មែរ៖ គម្រោងស្តារប្រឡាយមេ ១ ខ្សែ មានប្រវែងសរុប១,២៥០ ម៉ែត្រ គុណនឹងទទឹង ៤ ម៉ែត្រស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយប្រឡាយនោះមានឈ្មោះថា ប្រឡាយទ្វីខាងជើង។
ជាលទ្ធផល ប្រជាពលរដ្ឋនៅអមសាងខាងប្រឡាយ នៅទីនោះសុទ្ធសឹងមានការសាទរយ៉ាងខ្លាំង ចំពោះគម្រោង នៃការអភិវឌ្ឍន៍មួយនេះ បើទោះជាមានផលប៉ះពាល់ នឹងសំណង់លំនៅឋានរបស់ពួកគាត់ តិចតួចយ៉ាងណាក្តី ក៏ពួកគាត់នៅតែយល់ព្រម និង សុខចិត្ត រុះរើរចេញពីទីនោះ ដោយមិនប្ដឹងទាមទារយក សំណងនៃការខូចខាតអ្វីនោះឡើយ ៕ដោយ÷តុង សីហា
