លោកឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចអធិបតីក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆមាសទី១ ឆ្នាំ២០២៦របស់វិទ្យល័យអង្គសុរភី

ខេត្តកំពត÷ព្រឹកថ្ងៃទី៦ខែមិនា ឆ្នាំ២០២៦ សាលប្រជុំវិទ្យាល័យអង្គសុរភី លោក ឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច និងជាប្រធានគណ:គ្រប់គ្រងសាលាវិទ្យាល័យអង្គសុរភី(គ.គ.ស) តំណាងលោកអភិបាលស្រុក បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆមាសទី១ ឆ្នាំ២០២៦របស់វិទ្យល័យអង្គសុរភីពិធីនោះក៏មានការអញ្ជើញចូលរួមពីលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោកប្រធានគ.គ.ស បានជូនសារ៉ុងចំនួន65សារ៉ុង ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី តាមរយ: ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេ ខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨មិនា។
ជាមួយគ្នានោះដែរ លោកប្រធាន ក៍បានប្រគល់ផ្កាក្រដាសចំនួន៨ថូ ក្នុងមួយថូមានតំលៃ២៥,០០០ រៀល សរុប២០០,០០០រៀល ដើម្បីលើកកម្ពស់បរិស្ថានសាលា និងថវិកា50ដុល្លារ ដើម្បីចូលរួមជាមួយគម្រោងមជ្ឈមណ្ឌលឌីថលរបស់សាលាប្រចាំឆ្នាំ២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *