លោកស្រី អគ្គនាយិកា ហង់ វុត្ថា ព្រមទាំង លោក ម៉ៅ មីន ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនស្នាដៃនារីខ្មែរ ទទួលបានគ្រឿងឥស្សរិយយស (មេដាយកិត្តិយស) ពីលោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក្នុងកម្មវិធីតាំងពិព័រណ៌ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ»

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក «ការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣» ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC) នៅកោះពេជ្រ នាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ម្សិលមុិញ។
សូមបញ្ជាក់ថា ៖ ផលិតផលទាំងអស់ដែលត្រូវដាក់បង្ហាញ សុទ្ធសឹងមានគុណភាព សុវត្ថិភាព និងការទទួលស្គាល់ពី ស្ថាប័នជំនាញច្បាស់លាស់។ មិនត្រឹមប៉ុណ្ណឹងទេ ពិព័រណ៍នេះក៏មានវេទិកាផ្គូរផ្គង់ ពាណិជ្ជកម្ម រវាងអ្នក ផលិត និងអ្នកចែកចាយផងដែរ។ លោក តែ តាំងប៉ បានថ្លែងដូច្នេះថា៖«ឥឡូវនេះ ផលិតផលខ្មែរកំពុងស្ទុះឡើង ដែលយើងនឹកស្មានអត់ដល់។ ដូច្នេះបានជាខ្ញុំប្រឹងប្រែងរៀបចំពិព័រណ៍ឱ្យបានមុនចូលឆ្នាំ ដើម្បីធ្វើយ៉ាងណា ឱ្យពលរដ្ឋយើងអាចទិញសម្ភារៈ ដែលជាផលិតផលខ្មែរទៅស្រុកកំណើត»។

ចលនាគាំទ្រ និងពហិកាផលិតផលថៃ បានជួយវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានសន្ទុះឡើងវិញ។ បច្ចុប្បន្ន «ផលិតផលក្នុងស្រុក» បានចាក់បញ្ចូលទីផ្សាររហូតដល់ ៣០ ភាគរយ នៃបរិមាណផលិតផលសរុបដែលកំពុងចរាចរ ។
អ្វីជាមោទភាព ! ក្នុងកម្មវិធីបើកតាំងពិពណ៍នេះ លោកស្រី អគ្គនាយិកា ហង់ វុត្ថា ព្រមទាំង លោក ម៉ៅ មីន ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនស្នាដៃនារីខ្មែរ បានអញ្ជើញចូលរួមកម្មវិធី តាំងពិព័រណ៌ផលិតផលខ្មែរ លើកទី៣
ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នឹងទទួលបានគ្រឿងឥស្សរិយយស ពីលោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ។ មានន័យថា ៖ ស្ថិតក្នុងថ្ងៃដល់មានសិរីសួស្តីនោះ លោកទាំងពីរ មានមហាកិត្តិយសបំផុត ក្នុងការទទួលបានគ្រឿងឥស្សរិយយស (មេដាយកិត្តិយស) ដែលបំពាក់ ដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *