ខេត្តព្រះសីហនុ÷ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ចាន់ ពន្លក អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុកកំពង់សីលា បានចូលរួមជាមួយ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមខេត្តព្រះសីហនុ មន្រ្តីសាខា អនុសាខាស្រុកកំពង់សីលា និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ១គ្រួសារ។
លោកអភិបាលរងស្រុកបានឲ្យដឹងថាប្រជាពលរដ្ឋដែលងាយរងគ្រោះនោះមាន ឈ្មោះ ផន ឧត្តម បានជួបគ្រោះថ្នាក់ រអិលដួលដាច់សរសៃចង្កេះ និងមានជីវភាពខ្វះខាត ស្ថិតនៅ ភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
លោកអភិបាលរងស្រុកបានបន្តឲ្យដឹងទៀតថា÷សម្ភារៈដែលផ្ដល់ជូនមាន៖ អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម ប៊ីចេង ២កញ្ចប់ មី ១កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ កន្ទេល១ ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ២០ម៉ឺនរៀល៕
ប្រភពពី÷រដ្ឋបាលស្រុកកំពង់សីលា
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់សីលា
