ភ្នំពេញ÷នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត (គ.ជ.ដ.ខ.) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ៕
