លោក ឆាយ សុគន្ធ ដា អភិបាល ស្រុកកំពង់សីលាអញ្ជើញចុះ ពិនិត្យ និង ពិភាក្សា លើ បញ្ហា ផ្សេងៗ ជាពិសេស ជម្រុញ ការ តបណ្ដាញ ទឹក ស្អាត ក្នុង ភូមិសាស្ត្រ ស្រុក

ខេត្តព្រះសីហនុ៖ ព្រឹក ថ្ងៃ ទី ១២ ខែ មិថុនា ឆ្នាំ ២០២៦

លោក ឆាយ សុគន្ធ ដា អភិបាល នៃ គណៈអភិបាល ស្រុក កំពង់ សីលា បានដឹក នាំ ក្រុម ការងារ ចុះ ពិនិត្យ និង ពិភាក្សា លើ បញ្ហា ផ្សេងៗ ជាពិសេស ជម្រុញ ការ តបណ្ដាញ ទឹក ស្អាត ក្នុង ភូមិសាស្ត្រ ស្រុកកំពង់ សីលា ។
ក្នុងនោះលោកអភិបាលស្រុកក៏បានដឹកនាំក្រុមការងារពិនិត្យនៅ ក្រុម ហ៊ុន ទឹក ស្អាត កំពង់ សីលា ដេីម្បី បំពេញ តម្រូវ ការ ប្រេីប្រាស់ របស់ បងប្អូន ប្រជាពលរដ្ឋ ក្នុង ស្រុក ឱ្យ បាន គ្រប់ គ្រាន់ និង បាន ចុះ ពិនិត្យ ទីតាំង និមិត្តសញ្ញា រដ្ឋបាល ស្រុក កំពង់ សីលា ដេីម្បី ពិភាក្សា លើ ការ កែ លម្អ ហេដ្ឋារចនាសម្ព័ន្ធ សោភ័ណភាព បន្ថែម ទៀត ឱ្យ កាន់តែ មាន ភាព ទាក់ទាញ នៅ ពេល មាន អ្នក ដំណើរ ឆ្លងកាត់ តាម ដង ផ្លូវ ជាតិ លេខ ៤ តាម ភូមិ សាស្ត្រ ស្រុក កំពង់ សីលា ៕ ដោយ៖ តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *