ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ នៅសាលាសង្កាត់គោកឃ្លាង ក្រុមប្រឹក្សាសង្កាត់បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥០របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព លោក ញ៉ាត សាម៉េត ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់គោកឃ្លាង ដោយមានការចូលរួមពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល មេភូមិទាំង ០៨ ប្រធានមណ្ឌលសុខភាព នាយកសាលាបឋមសិក្សា និងតំណាងប្រជាពលរដ្ឋ ។កិច្ចប្រជុំនាពេលនេះដោយមានរបៀបវារ:ចំនួន៥ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំក្រុមប្រឹក្សាសង្កាត់លើកទី ៤៩ ។
២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ថវិកាសេវាសង្កាត់ប្រចាំខែសីហា ឆ្នាំ២០២៦ ។
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រដ្ឋបាលប្រចាំខែសីហា ឆ្នាំ២០២៦
៤.ពិនិត្យរបាយការណ៍របស់ក្រុមប្រឹក្សានិងតាមភូមិទាំង ០៨
៥.បញ្ហាផ្សេងៗ៕
