ភ្នំពេញ៖នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកអភិបាលរងខណ្ឌ តំណាងលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ស្រោមសំបុត្រប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡងចំនួន៣គឺ វិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី វិទ្យាល័យទួលប្រាសាទសែនសុខ និងសាលាបឋមសិក្សាភ្នំពេញថ្មី ។
ការអញ្ជើញកាត់ស្រោមសំបុត្រលទ្ធផលប្រឡងនាពេលនេះ ត្រូវ បានធ្វើឡើងយ៉ាងត្រឹមត្រូវ តាមនីតិវិធីបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយតម្លាភាព និងភាពជឿជាក់ មុននឹងឈានទៅដល់ការបិទផ្សាយលទ្ធផលជាផ្លូវការនៅតាមមណ្ឌលប្រឡងទាំង៣ ដើម្បីជូនបេក្ខជនទាំងអស់បានជ្រាបជាព័ត៌មាន៕
