មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានបរទេសនៅរាជធានី Abu Dhabi ពីការឈ្លានពានរបស់កងទ័ពថៃមកកម្ពុជា

បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានបរទេសជាច្រើនរូប ដែលបានចូលរួមក្នុងពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាត្សរួម (United Arab Emirates) អំពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៨ មកដល់ថ្ងៃនេះ។ បណ្ឌិត ឆាយ សុផល បានបន្តសាររបស់ សម្តេចតេជោ…

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។ Statement Condemning the Thai Military for the Destruction of Ta Krabey Temple The Ministry of Culture and Fine Arts solemnly condemns the…

ក្រសួងអប់រំ៖ សាលារៀន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សា១៣ម៉ឺននាក់ គ្រូបង្រៀន៤៦៥០នាក់ ដោយសារយោធាឈ្លានពានថៃ

ភ្នំពេញ៖ ព្រោះតែការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ មកលើអធិបតេយ្យ និងបូរណ ភាពនៃប្រទេសកម្ពុជា គិតមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤,៦៥០នាក់។នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងអប់រំយុវជន និងកីឡា។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំបានបង្ហាញផល ប៉ះពាល់ដែលកើតចេញពីការឈ្លានពានពីយោធាប្រទេសថៃមានដូចជា៖ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ៦១ ផ្អាកដំណើរការ និង ប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ១៣,៦៦៥នាក់…

ក្នុងនាមជាមិត្តភក្តិ និងប្រទេសជិតខាងរបស់កម្ពុជានិងថៃ ភាគីចិនសង្ឃឹមដោយស្មោះថា កម្ពុជា និងថៃរក្សាភាពអត់ធ្មត់ ធ្វេីការជាមួយគ្នា ដេីម្បីចៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ភាគីចិននឹងបន្តដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍នេះ។

ក្នុងនាមជាមិត្តភក្តិ និងប្រទេសជិតខាងរបស់កម្ពុជានិងថៃ ភាគីចិនសង្ឃឹមដោយស្មោះថា កម្ពុជា និងថៃរក្សាភាពអត់ធ្មត់ ធ្វេីការជាមួយគ្នា ដេីម្បីចៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ភាគីចិននឹងបន្តដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍នេះ។ As a friend and close neighbor of Cambodia and Thailand, China sincerely hopes that both sides exercise restraint and work in…

រដ្ឋមន្រ្តីក្រសួងព័ត៍មាន​៖​ ឃើញរូបភាពនេះ ពិតជាសោកស្តាយណាស់នូវសម្បត្តិបេតិកភណ្ឌពីដូនតាខ្មែរដ៏ល្អប្រពៃ «ប្រាសាទតាក្របី»។

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ បានថ្លែង​នៅយប់ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២៥នេះថា៖​ រវាងម្តាយបង្កើត និងម្តាយក្លែងក្លាយ! ម្តាយបង្កើតថែរក្សាបីបមថ្មមថ្នាក់កូនស្ងួនមិនឱ្យនរណាមកប៉ះពាល់ឡើយ ហើយក៏មិនហ៊ានធ្វើបាបកូនឡើយ តែម្តាយក្លែងក្លាយគេមិនខ្លាចនឹងធ្វើបាបកូនដែលគេដណ្តើមយកនោះឡើយព្រោះមកពីកូននោះមិនមែនកូនគេពិតប្រាកដ គេមិនខ្លាចធ្វើឱ្យកូននោះឈឺឡើយ។ លោករដ្ឋមន្រ្តី​ នេត្រ​ ភក្ត្រា​ បានថ្លែង​បន្តថា​ ឃើញរូបភាពនេះ ពិតជាសោកស្តាយណាស់នូវសម្បត្តិបេតិកភណ្ឌពីដូនតាខ្មែរដ៏ល្អប្រពៃ «ប្រាសាទតាក្របី»។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ ជាមួយគ្នានេះ​ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា​ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌…

រដ្ឋមន្រ្តីការបរទេសអង់គ្លេស ទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិច បង្ហាញការព្រួយបារម្ភ ចំពោះការស្លាប់ជនស៊ីវិលកម្ពុជា ក្រោយយោធាកម្ពុជា-ថៃ ប៉ះទង្គិចគ្នាឡើងវិញ

លោកស្រី Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានបង្ហាញ បង្ហាញការព្រួយបារម្ភ ដោយបានឃើញជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតដ៏សោកសៅម្តងទៀត បន្ទាប់ពី មានការប៉ះទង្គិចគ្នាឡើងវិញរបស់យោធាកម្ពុជា និងថៃនៅតាមបណ្តោយព្រំដែន ហើយលោកស្រីក៏បាន បានអំពាវនាវឲ្យភាគីទាំងពីរត្រឡប់ទៅរកការសន្ទនាគ្នាដោយសន្តិវិធីឡើងវិញផងដែរ។ តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា បានចេញនៅយប់ថ្ងៃទី៩ខែ ធ្នូ ឆ្នាំ២០២៥នេះក្រោយពីរថ្ងៃ ដែលទាហានថៃបានបើកការបាញ់ប្រហារមកលើទាហានកម្ពុជានោះ លោក ស្រី Seema Malhotra MP បានបញ្ជាក់ថា« ព្រួយបារម្ភដែលបានឃើញការប្រយុទ្ធគ្នាឡើងវិញតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតដ៏សោកសៅម្តងទៀត ដែលរួមមានទាំងជនស៊ីវិលផងដែរ។យើងសូមអំពាវនាវដល់ភាគីទាំងពីរឱ្យបង្ហាញការអត់ធ្មត់ជាបន្ទាន់ ការពារជនស៊ីវិល និងវិលត្រឡប់ទៅរកការសន្ទនាវិញ។…

BREAKING: សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ស្ងប់ស្ងាត់ ក្រោយកម្លាំងកម្ពុជាកម្ទេចទីតាំងឈរជើងយោធាថៃ នៅមុខភូមិជោគជ័យ

(ព្រំដែន)៖ មកទល់ម៉ោង៤៖៥៥នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ មានភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន បង្គោលព្រំដែនលេខ៤៨ មានស្ថានភាពស្ងប់ស្ងាត់ ប្រមាណ២០នាទីហើយ បន្ទាប់ពីកម្លាំងកម្ពុជាបានផ្លោងដោយប្រើប្រាស់អាវុធធុនធ្ងន់ (BM21) កម្ទេចទីតាំងឈរជើងរបស់យោធាថៃខ្ទេច នៅមុខភូមិជោគជ័យ។ បើទោះបីយោធាថៃ ស្ងាត់មិនឃើញមានបាញ់ផ្លោងចូលមកដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងណាក្ដី ប៉ុន្ដែកម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង០៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ

ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ”បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចូលរួមធ្វើបទបង្ហាញអំពីស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមាន។ នៅក្នុងការធ្វើបទបង្ហាញជូន អង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការអន្តរជាតិ និងតំណាងអង្គការសហប្រជាជាតិ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG)…

សារព័ត៌មានអាមេរិក អឺរ៉ុប អាស៊ី និងមជ្ឈឹមបូព៌ា បានផ្សាយយ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកបើកការវាយប្រហារតាមអាកាសមកលើប្រឆាំងប្រទេសកម្ពុជា ដែលជាការដួលរលំដ៏ធ្ងន់ធ្ងរបំផុត កិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ

អន្តរជាតិ , ពេលវេលាជួយ ជាសាក្សីប៉ុណ្ណោះ ! ការយល់ខុស ថាពេលវេលា ជួយព្យាបាល មិនដូច្នោះទេ វាគ្រាន់តែ អមដំណើរយើងរកវិធីរស់ និងដោះស្រាយបញ្ហាប៉ុណ្ណោះ ! បើយើងធន់ ជាការអមដំណើរដ៏ផ្លែផ្កា អ្វីៗមិនប្រសើរឡើងដោយឯកឯងទេ បើយើងមិនប្រឹងខ្លួនឯង  ! សូមបញ្ជាក់ថា, ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ទូទាំងអាមេរិក អឺរ៉ុប និងអាស៊ី បានរាយការណ៍នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ថា, ប្រទេសថៃគឺជាអ្នកបើកការវាយប្រហារតាមអាកាសមកលើប្រឆាំងប្រទេសកម្ពុជា ដែលជាការដួលរលំដ៏ធ្ងន់ធ្ងរបំផុត កិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតីអាមេរិក ដូ…

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឱ្យដឹងថា ការបើកការបាញ់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ០៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក…