រដ្ឋមន្រ្តីក្រសួងព័ត៍មាន​៖​ ឃើញរូបភាពនេះ ពិតជាសោកស្តាយណាស់នូវសម្បត្តិបេតិកភណ្ឌពីដូនតាខ្មែរដ៏ល្អប្រពៃ «ប្រាសាទតាក្របី»។

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ បានថ្លែង​នៅយប់ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២៥នេះថា៖​ រវាងម្តាយបង្កើត និងម្តាយក្លែងក្លាយ! ម្តាយបង្កើតថែរក្សាបីបមថ្មមថ្នាក់កូនស្ងួនមិនឱ្យនរណាមកប៉ះពាល់ឡើយ ហើយក៏មិនហ៊ានធ្វើបាបកូនឡើយ តែម្តាយក្លែងក្លាយគេមិនខ្លាចនឹងធ្វើបាបកូនដែលគេដណ្តើមយកនោះឡើយព្រោះមកពីកូននោះមិនមែនកូនគេពិតប្រាកដ គេមិនខ្លាចធ្វើឱ្យកូននោះឈឺឡើយ។

លោករដ្ឋមន្រ្តី​ នេត្រ​ ភក្ត្រា​ បានថ្លែង​បន្តថា​ ឃើញរូបភាពនេះ ពិតជាសោកស្តាយណាស់នូវសម្បត្តិបេតិកភណ្ឌពីដូនតាខ្មែរដ៏ល្អប្រពៃ «ប្រាសាទតាក្របី»។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។

ជាមួយគ្នានេះ​ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា​ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន៕ដោយ​

Leave a Reply

Your email address will not be published. Required fields are marked *