យោងតាមលិខិតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថាកម្ពុជា បានដកខ្លួនពីការប្រកួតកីឡស៊ីហ្គេម ២០២៥ហើយ ដោយសារបារម្ភពីសុវត្ថិភាព។
Author: leadernews
ក្រសួងការពារជាតិ៖ ស្ថានភាពជនភៀសសឹក ដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣០នាទីល្ងាច
ក្រសួងការពារជាតិ៖ ស្ថានភាពជនភៀសសឹក ដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣០នាទីល្ងាច Refugee situation affected by Thai military offensive operation in Cambodia in Military Region 4 and Military Region 5 as of 17:30…
សម្តេចតេជោ ហ៊ុន សែន ៖ សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើង ការពារទឹកដីដ៏អង់អាចក្លាហានដើម្បី ប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។
សូមចូលរួមការលំបាកជាមួយបងប្អូន ប្រជាជនភៀសសឹកទាំងអស់ដែល ភៀសខ្លួនដោយសារពួកចោរឈ្លានពាន។ សូមអរគុណចំពោះសប្បុរសជនដែល បានចូលរួមជាសម្ភារៈថវិកាតាមរយៈ រាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន ដែលបានយកទៅចែកជូនផ្ទាល់ដល់ កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជន ភៀសសឹក។ ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពី សមរភូមិថាសុំជួយជាអំបុកល្អជាងជួយ ជាមី។ខ្ញុំយល់ថាជាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការ ផ្តល់ជាមីនៅតែបន្តជាមួយនិងការផ្តល់ អំបុកបន្ថែម។ ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬ ជួយទិញអំបុកពីប្រជាជនយកទៅចែក ជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវ ឬការ៉ុងលំបាកដល់ការចែកចាយនៅ ខ្សែត្រៀមជួរមុខ។ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវ ឈ្លានពាន។
រដ្ឋមន្ត្រីចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អំពាវនាវឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ និងត្រឡប់ទៅការសន្ទនាវិញ !!!
លោកជំទាវ Seema Malhotra រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជាសមាជិកសភានៃចក្រភពអង់គ្លេស ជំរុញឱ្យកម្ពុជា និងថៃ បង្ហាញការអត់ធ្មត់ជាបន្ទាន់ ការពារជនស៊ីវិល និងត្រឡប់ទៅការសន្ទនាវិញ។ នេះបើយោងតាមគណនីបណ្តាញសង្គម X របស់ លោកជំទាវ ផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ។ លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការប្រយុទ្ធគ្នាជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការបាត់បង់ជីវិតដ៏សោកនាដកម្ម រួមទាំងជនស៊ីវិល។ ជាមួយគ្នានេះ លោកជំទាវ ក៏បានណែនាំឱ្យជនជាតិអង់គ្លេសគួរតែបន្តអនុវត្តតាមការណែនាំអំពីការធ្វើដំណើរទៅកាន់តំបន់ហានិភ័យ។ សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង…
BREAKING ម៉ោងជាង៧ព្រឹកនេះ ថៃបន្ដបាញ់ផ្លោងយ៉ាងសន្ធឹក នៅតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ
(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណជាង៧ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដសកម្មភាពបាញ់ផ្លោងកាំភ្លើងធំយ៉ាងសន្ធឹក ចូលតំបន់ភ្នំខ្មោច ខេត្តព្រះវិហារ និងកាន់តែខ្លាំងជាងម្សិលមិញ។ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានបរទេសនៅរាជធានី Abu Dhabi ពីការឈ្លានពានរបស់កងទ័ពថៃមកកម្ពុជា
បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានបរទេសជាច្រើនរូប ដែលបានចូលរួមក្នុងពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាត្សរួម (United Arab Emirates) អំពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៨ មកដល់ថ្ងៃនេះ។ បណ្ឌិត ឆាយ សុផល បានបន្តសាររបស់ សម្តេចតេជោ…
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។ Statement Condemning the Thai Military for the Destruction of Ta Krabey Temple The Ministry of Culture and Fine Arts solemnly condemns the…