ឯកឧត្តម ស៊ុយ ជីហ៊ាង សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំងបានអញ្ជើញនាំយកទៀនព្រះវស្សា និងថវិកា សម្ភារ:មួយចំនួនដើម្បីវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត

កំពង់ចាម៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦នេះ សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រាំង រួមជាមួយឯកឧត្តមអនុប្រធាន សមាជិក-សមាជិកាគណបក្ស បានអញ្ជើញនាំយកទៀនចាំព្រះវស្សា និងសម្ភារ:មួយចំនួន ដើម្បីវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលក្នុងមួយវត្តៗទទួលបានទៀនចំណាំព្រះវស្សាមួយគូរ និងទ័យវត្ថុផ្សេងៗ រួមជាមួយថវិកាមួយចំនួនផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារបានបន្តចុះពិនិត្យមើលទីស្នាក់ការបក្សដើម្បីគ្រោងនិងដាក់សម្ភោធជាផ្លូវការនាពេលខាងមុខនិងបានជួបសំណេះសំណាលជាមួយសមាជិកសមាជិការបក្សឃុំតាំងក្រាំង ដើម្បីឲ្យមានភាពស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយផ្តោតលើការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការអនុវត្តទិសដៅការងាររបស់គណៈបក្សឱ្យកាន់តែមានប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *