Category: ព័ត៌មានអន្តរជាតិ
លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋដទៃទៀតអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំលើកទីបួននៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤
នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១១ ខែមីនា កិច្ចប្រជុំបិទសម័យប្រជុំលើកទីបួននៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ (CPPCC)ត្រូវបានធ្វើឡើងនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ព្រមទាំងថ្នាក់ដឹកនាំបក្ស និងរដ្ឋដទៃទៀតបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំ។ កិច្ចប្រជុំនេះបានអំពាវនាវដល់អង្គភាព និងសមាជិកទាំងអស់នៃ CPPCC ឱ្យរួបរួមគ្នាកាន់តែជិតស្និទ្ធជុំវិញគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាស្នូល រួមចិត្តរួមកម្លាំង បោះជំហានឆ្ពោះទៅមុខដ៏ក្លាហានមោះមុត និងដើរតាមមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេសចិនដ៏មោះមុតឥតងាករេ សំដៅរួមចំណែកថ្មីកាន់តែច្រើន ក្នុងការជំរុញការកសាងប្រទេសខ្លាំងក្លា…
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ ចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសអ៊ីស្រាអែលថា ភាពតានតឹងផ្នែកយោធារវាងប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ កំពុងតែកើន ឡើងគួរឱ្យព្រួយបារម្ភខ្លាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន
តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង«ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង«ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ មេដឹកនាំនិងតំណាងប្រជាជាតិជាច្រើនប្រទេសបានចូលរួមប្រជុំ។ ក្នុងឱកាសនៃកិច្ចប្រជុំលើកដំបូងនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានរំឭកពី«ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ»ដែលនាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង។ នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ…