សម្តេចតេជោ ហ៊ុនសែន : សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០មុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ

ភ្នំពេញ : ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុនសែន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា, សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំកាលពី៥០មុនមកបោកប្រាស់ខ្ញុំតទៅទៀតទៅ។

សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាននិងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមកមានមនុស្សមិនតិចជាង២០នាក់ទេដែលបន្លំ
ខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ។
សម្តេចតេជោ ហ៊ុនសែន ថា, មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឲ្យខ្ញុំខ្លះចុះតាមទស្សនាវដ្តីនិងចុង
ក្រោយបង្ហោះតាមបណ្តាញសង្គមដូចជាFacebook ជាដើម។

សម្តេចតេជោ ហ៊ុនសែន បន្តថា, ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លង
ជាមួយមនុស្សដែលស្គាល់telegram
របស់ខ្ញុំ។

សម្តេចតេជោ ហ៊ុនសែន ខ្ញុំសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់ខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *