ខេត្តព្រសីហនុ÷កាលពីរសៀលថ្ងៃព្រហស្បត៍ទី 28 ខែឧសភា ឆ្នាំ2026 លោក ប្រាក់ សមប្រាថ្នា អនុប្រធានគណបក្សឃុំអូរបាក់រទេះ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិព្រៃប្រសិទ្ធ សហការជាមួយ លោក ពុំ ពុធ ប្រធានសាខាបក្សភូមិ និងលោក សៀង សំអាត សម្ពន្ធយុវជនស្រឡាញ់សន្តិភាពភូមិព្រៃប្រសិទ្ធ បានអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយទៅចែកជូនសមាជិកបក្សដែលមានវ័យចាស់ជរាហើយមានជីវភាពខ្វះខាត២គ្រួសារ។
ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិព្រៃប្រសិទ្ធ បានឲ្យដឹងថា,សមាជិកបក្សចាស់ជរាដែលមានជីវភាពខ្វះខាត២គ្រួសារនោះរស់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ នាឱកាសនោះដែរលោក សៀង សំអាត សម្ពន្ធយុវជនស្រឡាញ់សន្តិភាពភូមិព្រៃប្រសិទ្ធ ក៏បានឧបត្ថម្ភថវិការចំនួន១០ម៉ឺនរៀល។
អំណោយដែលទទួលបានក្នុងមួយគ្រួសារទទួលបាន អង្ក១០ គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ថវិកា១៥មុឺនរៀល សរុប ៣០មុឺនរៀល ។
ក្នុងនោះដែរបានចូលរួមបុណ្យគំរប់ខួប៧ថ្ងៃម្តាយក្មេក លោក អ៊ុក ម៉េង ដូចមានខាងក្រោម!
១. លោក ប្រាក់ សមប្រាថ្នា ២០មុឺនរៀល
២. លោក ហុង រ៉ា ១០មុឺនរៀល
៣. លោក សៀង សំអាត ខេត្តព្រះសីហនុ២០មុឺនរៀល
៤. លោក សៀង សំអាត ៥មុឺនរៀល
៥. លោកយ៉ាន់ បូរិន្ទ ៥មុឺនរៀល
សរុបថវិកា. ៦០មុឺនរៀល ៕ ដោយ÷ស៊ូវ ចាន់ថន
