នាព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ លឹម ច័ន្ទលីដា និងលោកជំទាវ សួន ចន្ថា បានដឹកនាំសហការី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នុត ម៉ុង ដែលត្រូវជាឪពុករបស់ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក ម៉ុង មុនីសោភា ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង និងលោកមេធាវី ម៉ុង មុនី្នរមនា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឳកាសនោះដែរលោកជំទាវ ក៍បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធនៅភូមិក្រសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
