នគរបាលចរាចរណ៍ ចុះត្រួតពិនិត្យ យានយន្តបំពាក់ផ្លាកលេខមិនប្រក្រតី និងគ្មានពន្ធនាំចូលត្រឹមត្រូវ

រាជធានីភ្នំពេញ : អនុវត្តន៍តាមប្រសាស៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលបន្ទុកចរាចរណ៍ បានធ្វើការប្រជុំណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលចុះត្រួតពិនិត្យ យានយន្តបំពាក់ផ្លាកលេខមិនប្រក្រតី និងគ្មានពន្ធនាំចូលត្រឹមត្រូវ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ។

ឯកឧត្ដម អគ្គស្នងការរង បានណែនាំឲ្យកម្លាំងដែលចុះត្រួតពិនិត្យត្រូវ ៖
– ពង្រឹងវិន័យ ក្រមសិល្ប៍ធម៌ វិជ្ជាជីវៈ នគរបាល
– ណែនាំអំពីនីតិវិធីអនុវត្ត ចំពោះយានយន្តបំពាក់ផ្លាកលេខមិនប្រក្រតី
– និង យន្តការច្បាប់ ផ្សេងៗ

ក្នុងឱកាសនោះដែរ ក្រុមការងារចុះអនុវត្តត្រួតពិនិត្យយានយន្តបំពាក់ផ្លាកលេខមិនប្រក្រតី ក៏បានទទួលនូវមធ្យោបាយ រថយន្តស៊ឺរ៉ែន ចំនួន ០៤គ្រឿង និងទោចក្រយានយន្តប្រដេញ ចំនួន ០៥គ្រឿង ពីក្រសួងមហាផ្ទៃ ផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *