ខេត្តកណ្តាល÷ប្រជាពលរដ្ឋនៅទីប្រជុំជនព្រះប្រសប់ នៃស្រុកខ្សាច់កណ្ដាលនិយាយថា រថយន្តជាច្រើនគ្រឿងដឹកអាចម៍ដីបន្តកន្ទុយគ្នា បង្កបញ្ហាបាត់បង់សណ្ដាប់ ធ្នាប់,ធ្វើឲ្យខូចផ្លូវបេតុងនិងប៉ះពាល់បរិស្ថាន។ យ៉ាង ណាក៏ដោយអាជ្ញាធរស្រុកខ្សាច់កណ្ដាលអះអាងថា ពួក គេធ្វើអាជីវកម្មមានច្បាប់ទម្លាប់។ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ លោក អែតដា ដូរ៉ាមី អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងលោក ហេង សុធាឬសិទ្ធិ អនុប្រធានការិយាល័យនៃមន្ទីររ៉ែនិងថាមពល បានដឹកនាំក្រុមការ ងារការិយាល័យជំនាញពាក់ព័ន្ធ និងដោយមានការចូលពីអាជ្ញាធរឃុំ ចុះពិនិត្យលក្ខណៈបច្ចេកទេស និងច្បាប់អាជីវកម្ម នៅទីតាំងជីកយកអាចម៍ដីរបស់ឈ្មោះ ធី មករា…
Category: ព័ត៌មានសន្តិសុខសង្គម
អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ អស់ចំនួន៣ខ្នង នៅខណ្ឌមានជ័យ
ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរបានកើតឡើងនៅ យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង រួមទាំងសម្ភារះក្នុងនោះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋរសនៅក្បែខាង និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សេងហុយយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះកើតហេតុខាងលើ រួចបន្តឆេះរាលដាលទៅលើផ្ទះក្បែៗគ្នាផ្សេងៗទៀតសរុបចំនួន៣ខ្នងយ៉ាងសន្ធោសន្ធៅភ្លាមនោះដែរពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់ ក្រោយពីទទួលដំណឹងខាងលើលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅចេញទៅជួយអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ឃើញថាកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣៣គ្រឿង ក្នុងនោះដែរមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។ ដោយឡែកចំពោះប្រភេទសំណង់នេះ គឺជាប្រភេទ…