អបអរសាទរកីឡាករស្គីទឹកកកកម្ពុជា ទទួលបានមេដាយមាស ៨គ្រឿង ពីការប្រកួតនៅទីក្រុងហុងកុង

(ភ្នំពេញ)៖ ជាថ្មីម្តងទៀតអបអរសាទរដល់កូនខ្មែរកីឡាករស្គីទឹកកក មកពី Ice Dome Cambodia របស់កម្ពុជា ចូលរួមកម្មវិធីប្រកួតស្គីទឹកកក នៅទីក្រុងហុងកុង ប្រទេសចិន ដឹកនាំដោយលោកគ្រូបង្វឹក សេន ប៊ុនធឿន រយៈពេល០១ថ្ងៃ នៅថ្ងៃ០៤ ខែមករា ឆ្នាំ២០២៦ ខាងប្រទេសកម្ពុជា មានកីឡាករ ចូលរួមចំនួន ០៣នាក់ ក្នុងនោះកីឡាករ ០២នាក់ ត្រូវប្រកួតចំនួន ០២វិញ្ញាសារ និងកីឡាករ ០១ម្នាក់ទៀត ត្រូវប្រកួត ០៤វិញ្ញាសារ ផងដែរ។
សមាជិកកីឡាករដែលមកចូលរួមប្រកួតកីឡាស្គីទឹកកក មានចំនួន ១០០នាក់។ ហេីយពួកយេីងមានមោទនភាពចំពោះក្រុមកីឡាករស្គីទឹកកកកម្ពុជា បានទទួលមេដាយមាស ០៨គ្រឿង។
សូមបញ្ជាក់បន្ថែមថា លោកគ្រូ សេន ប៊ុនធឿន ក៏បានសំណូរពរ សូមឱ្យបងប្អូនងាកមកចាំអារម្មណ៍បន្ថែមទៀត ក្នុងកីឡាស្គីកទឹកកក របស់ប្រទេសកម្ពុជា យេីងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *