“កសិដ្ឋានកសិកម្មជនភៀសសឹក” ជាការដាក់ឈ្មោះឱ្យពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមគំនិតផ្តួចផ្តើម គិតគូរ និងដាក់ផែនការឱ្យអនុវត្តស្របតាមទស្សនៈវិស័យវែងឆ្ងាយ ដើម្បីជាចំណែកដ៏សំខាន់មួយក្នុងការទ្រទ្រង់ការផ្គត់ផ្គង់ស្បៀងនៅមូលដ្ឋានផ្ទាល់ដល់ជំរំជនភៀសសឹក។
ជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ក៏ដូចជាទីតាំងជំរំដទៃទៀតនៅក្នុងខេត្តឧត្តរមានជ័យ បានរៀបចំទីតាំងដីជិត ៣ហិកតា លើកដីបាន ៣០០រង សម្រាប់ដាំដំណាំត្រកួន ស្បៃចម្រុះ ដែលប៉ាន់ស្មានអាចប្រមូលផលបានជាង ៣០តោនក្នុងមួយខែ ឬប្រមាណជាង ១ពាន់គីឡូក្រាមក្នុងមួយថ្ងៃ។
មន្ត្រីបច្ចេកទេសកសិកម្ម ១៥នាក់ រួមជាមួយប្រជាស្ម័គ្រចិត្ត ៦០នាក់ បានសស្រាក់ស្រាំដាំដុះ ដោយស្មារតីសាមគ្គីដើម្បីសម្រេចតាមផែនការ៕ ប្រភព និងរូបភាព៖ អភិបាលរងខេត្តឧត្តរមានជ័យ( ម៉េត មាសភក្តី)
