ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០២៦ សារព័ត៌មាននានា នៅលើពិភពលោក បានផ្សព្វផ្សាយព័ត៌មានអំពីយោធាថៃ បានរំលោភបំពានមកលើទឹកដីកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និងប្រកាសថាជាទឹកដីខ្លួនទៅវិញ !!!

សារព័ត៌មាននានាបានដកស្រង់ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលបញ្ជាក់ពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃ ក្រោយបទឈប់បាញ់ និងវាយកម្ទេចផ្ទះសម្បែងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ ជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សារព័ត៌មានបានលើកឡើងពីផែនការថៃដែលភ្ជាប់តំបន់មួយចំនួនរបស់កម្ពុជាទៅនឹងទឹកដីរបស់ខ្លួនដោយខុសច្បាប់។ តាមរយៈអត្ថបទដែលសរសេរដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ត្រូវបានសារព័ត៌មាន
នានាយកទីផ្សព្វផ្សាយបន្តដូចជា South China Morning Post, CNA, The Strats Times, Barrons, Inquirer, UCA News, WION ជាដើម។ សារព័ត៌មានបែបប្រពៃនិងបែបថ្មីក្នុងស្រុកក៏មានការចុះព្រោងព្រាត់ដែរ។ ចំពោះមុខនេះ អ្នកសារព័ត៌មានជើងចាស់របស់ថៃម្នាក់ បានព្រមាន ដល់ថៃថា «…. ប៉ុន្តែថៃអាចចាញ់សង្គ្រាមក្នុងក្រសែភ្នែកអន្តរជាតិ។ ថៃត្រូវបានមើលឃើញថាជាអ្នកឈ្លានពានគេនិងជាតួអាក្រក់។ កាសែត Aljazeera ជាសារព័ត៌មានធំៗ ៣ នៅលើពិភពលោក (CNN, BBC) ដែលមានអ្នកទស្សនាច្រើននៅលើពិភពលោក បានរាយការណ៍ថា ថៃបានប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកដែនដីកម្ពុជា»។ ពួកគេ មិនអាចកុហកពិភពលោកបានទេ! ការពិតសម្លាប់ការមិនពិត!

Leave a Reply

Your email address will not be published. Required fields are marked *