ប្រជាពលរដ្ឋនៅភូមិចាន់ក្រហមឃុំអូរបាក់រទេះស្រុកកំពង់សិលាស្នើសុំអាជ្ញាធរឃុំនិងស្រុកមេត្តាជួយជួសជុលស្ថាបនាផ្លូវមួយខ្សែដែលមានប្រវែង

ខេត្តព្រះសីហនុ÷ ប្រជាពលរដ្ឋរស់នៅភូមិចាន់ក្រហមឃុំអូរបាក់រទេះស្រុកកំពង់សិលាខេត្តព្រះសីហនុបានស្នើសុំដល់អាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុមេត្តាជួយពន្លឿនជួសជុលស្ថាបនាផ្លូវមួយខ្សែដែលមានប្រវែងជាង 5000 ម៉ែត្រ…។ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរជាពិសេសកុមារាកុមារីដែលធ្វើដំណើរដោយកង់ឬម៉ូតូជិះទៅសាលារៀនមានភាពងាយស្រួល។

ប្រជាពលរដ្ឋនៅក្នុងភូមិចាន់ក្រហមរៀបរាប់ប្រាប់អោយដឹងថា បច្ចុប្បន្នផ្លូវលំ១ខ្សែខាងលើកំពុងរងការខូចខាតពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើរសុំទៅអាជ្ញាធរស្រុកកំពង់សិលានឹងអាជ្ញាធរខេត្តព្រះសីហនុមេតាជួយជួសជុលស្ថាបនេះវិញផង។
សូមបញ្ជាក់ថាកាលពីពេលកន្លងទៅនៅក្នុងវេទិកាសាធារណៈកាលពីនៅថ្ងៃទី 18 វិច្ឆិកា ឆ្នាំ2025 នៅស្រុកកំពង់សិលា ឯកឧត្តម ម៉ាងស៊ីណាត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានទទួលយកសំណើរបស់ប្រជាពលរដ្ឋហើយសន្យាថានិងជួដជុល
ផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋដែរ ប៉ុន្តែមកដល់ពេលនេះអស់រយៈពេលជាច្រើនខែហើយពលរដ្ឋមិនទាន់ឃើញអាជ្ញាធរដាក់គ្រឿងចក្រជួសជុលផ្លូវនេះនៅឡើយដូច្នេះសូមឯកឧត្តមអភិបាលខេត្តព្រះសីហនុជួយពន្លឿនដោះស្រាយធ្វើផ្លូវ១ខ្សែនេះជូនប្រជាពលរដ្ឋផង៕ ដោយ÷សូវ ចាន់ថន

Leave a Reply

Your email address will not be published. Required fields are marked *