ភ្នំពេញ÷នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារដាំដុះបន្លែ និងការរៀបចំពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ជូនវីរកងទ័ពជួរមុខ និងគ្រួសារប្រជាជនភៀសសឹក ស្របតាមចលនា «យើងរួមគ្នាដើម្បីជាតិ!» ដែលជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតក្នុងបរិវេណវិទ្យាល័យបឹងធំ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ៕

