លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល អញ្ជេីញចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ហេង គីណាល់ អធិការង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

ភ្នំពេញ÷ដោយមានការយកចិត្តទុកដាក់ពី​ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាធានីភ្នំពេញ
នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំលោក លោកស្រីអធិការរង នាយផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួន អញ្ជេីញចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ហេង គីណាល់ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ

ក្នុងនោះលោកអធិការ និងមន្ត្រីក្រោមឱវាទបាននាំថវិកាសរុបចំនួន៣.០០០.០០០៛«បីលានរៀល» សម្ភារៈមួយចំនួនរួមមាន ទឹកបរិសុទ្ធចំនួន ០៤កេស ទឹកផ្លែឈេីចំនួន ០២កេស ក្នុងនោះថវិកាលោក អភិបាល នៃគណៈអភិបាលខណ្ឌកំបូលចំនួន ៥០០.០០០៛(ហាសិបម៉ឺនរៀល) ប្រគល់ជូនដល់លោកវរសេនីយ៍ទោ ហេង គីណាល់ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *