លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌកំបូល អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំខែកុម្ភៈ លេីកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦

ភ្នំពេញ÷ដោយនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំខែកុម្ភៈ លេីកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះដែរលោកអធិការ បានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យយកចិត្តទុកដាក់បន្ត លេីការងារថែរក្សា សន្តិសុខ សុវត្ថិ ភាព សណ្ដាប់ធ្នាប់សារធារណៈ និងពន្លឿនផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងបានចែក Sticker លេខទូរសព្ទ របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល ជូនទៅលោកនាយប៉ុស្តិ៍ទាំង៧ ដេីម្បីចែកជូនទៅប្រជាពលរដ្ឋបន្តសម្រាប់ទំនាក់ទំនងមកសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោក លោកស្រីអធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕ដោយ÷តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *