
ភ្នំពេញ÷ពលរដ្ឋបានរាយការណ៍មកថាមានទីតាំងកត់ឆ្នោតយួនជាច្រើនកន្លែងនៅក្នុងផ្សារសាំហាន់កំពុងដំណើរការដោយរលូនខណៈអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌឬស្សីកែវមិនបង្ក្រាប។
ពលរដ្ឋបានបង្ហើបឲ្យទៀតថាទីតាំងកត់ឆ្នោតយួនខាងលើមានច្រើនកន្លែងក្រោយមកបានប្តូទីតាំងពីកន្លែងមួយទៅកន្លែងមួយហើយ ឆ្នោតវៀតណាមនេះកំពុងតែបើកលេង ហ្នឹងកំពុងតែដើរបញ្ច្រាសទិសរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ពលរដ្ឋបានសំណូមពរទៅឯកឧត្តមភាគសន្តិបណ្ឌិត ស សុខានិងឯកឧត្តម ជួន ណារិនអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ ជាពិសេសលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ
មេត្តាជួយពិនិត្យនិងដាក់កម្លាំងទៅបង្ក្រាបឆ្នោតវៀតណាមនេះដោយក្តីអនុគ្រោះ។
ជុំវិញករណីបើកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានប្រាប់អង្គភាព សារព័ត៌ សង្គមកម្ពុជាថ្មី <<csndaily>> នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះថា សូមអរគុណចាំឲ្យកម្លាំងចុះពិនិត្យ៕ ដោយ÷តុង សីហា
