រួមជាមួយភរិយា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងអំណោយខ្ញុំ និងក្រុមគ្រួសារ ជូនវីរកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគទី៤ ខេត្តព្រះវិហារ។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនដល់វីរកងកម្លាំងនគរបាល នាឱកាសនោះរួមមាន៖ អាវក្រោះ ចំនួន ១ ៣៣៧អាវ និងមួកដែក ចំនួន ១ ២៩៤មួក។

អំណោយខ្ញុំ និងក្រុមគ្រួសារ ដែលបានប្រគល់ជូនវីរកងកម្លាំងនគរបាល រួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ៨៨០កេស, ភេសជ្ជៈគ្រុឌ ចំនួន ៦១៥កេស, សាច់ជ្រូកកំប៉ុង ចំនួន ២៨៥កេស, ពងមាន់រសជាតិដើម ចំនួន ២១២កេស, ខត្រីឌីនកំប៉ុង ចំនួន ២៣៩កេស, ថ្នាំបាញ់មូសចំនួន ២ ០០០ដប, ថ្នាំក្អក ថ្នាំបញ្ចុះកំដៅ ថ្នាំរាគ ថ្នាំក្រពះ និងថ្នាំផ្តាសាយ ចំនួន ២៥០ប្រអប់, មី ៤រសជាតិ ចំនួន ៣ ០០០កេស, តង់ក្លែងភេទ ចំនួន ២០០សន្លឹក, អាវក្លែងភេទ ចំនួន ៥០០អាវ និងថវិកា ចំនួន ៥ម៉ឺនដុល្លារអាមេរិកផងដែរ៕

ខេត្តព្រះវិហារ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *