ភ្នំពេញ÷ នៅរសៀលថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦លោក ឃឹម ស៊ុន សូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលនិងភរិយា ព្រមទាំងលោក លោកស្រីអភិបាលរង មន្រ្តីរាជការខណ្ឌកំបូល បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវថវិកា និងសម្ភារៈមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់ក្រុមគ្រួសារវីរកងទ័ព នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជេីងគោក ចំនួន៣០០គ្រួសារ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
