ខេត្តកំពត÷ព្រឹកថ្ងៃអាទិត្យទី៣ខែឧសភា ឆ្នាំ២០២៦ លោកឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាចខេត្តកំពតនិងជា ប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានឃុំបឹងសាលាខាងត្បូង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជីវភាពគណបក្សឃុំប្រចាំខែមេសាឆ្នាំ២០២៦។
ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារនៅស្នាក់ការគណបក្សភូមិអន្លង់ព្រីង។
នៅថ្ងៃដដែលនោះបន្ទាប់ពីកិច្ចប្រជុំ លោកអភិបាលរងស្រុកនិងក្រុមការងារបានបន្តចុះពិនិត្យមើលការដាំកូនត្នោតក្នុងមូលដ្ឋាន
ដោយ១_បានចុះពិនិត្យកូនត្នោតដែលក្រុមការងាដាំអំឡុងឆ្នាំ២០២០នៅសហគមន៍ទេសចរអន្លង់ព្រីង និងលើកទឹកចិត្តឲ្យសហគមន៍ដាំបន្ថែម។
បន្ទាប់មកទៀតលោកអភិបាលរងស្រុកក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខគ្រួសារពលរដ្ឋដែលរងគ្រោះថ្នាក់ចរាចរណ៍កន្លងមកចំនួនពីរគ្រួសារ នៅភូមិអន្លង់ព្រីងនិងភូមិកោះចំការក្នុងលោកក៏បានផ្តាល់ជូននូវថវិកាដោយក្នុងមួយគ្រួសារទទួលបានថវិការបស់ក្រុមការងារចំនួន16ម៉ឺនរៀល និងសារ៉ុងចំនួន5ផងដែរ៕ ដោយ÷តុង សីហា
