ខេត្តមណ្ឌលគិរី ៖ ទីតាំងបនល្បែងប្រៀបដូចជាកាស៊ីណូមួយកន្លែង ដែលកំពុងពង្វក់ប្រជាជនឱ្យនាំគ្នាទៅលេងល្បែងស៊ីសងជាប់ប៉ុស្តិ៍ច្រកទ្វារទ្វេរភាគីណាំលៀ ស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី បើសិនជាគ្មានច្បាប់អនុញ្ញាត«អាជ្ញាបណ្ណ» គឺកំពុងផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ជាដូចជាអាជ្ញាធរមានសមត្ថិកិច្ច ដែលកំពុងអនុវត្តការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស ។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា ៖ ប្រមាណជា២សប្តាហ៍មុន ពួកគាត់បានផ្តិតរូបសកម្មភាពលេង ដែលមានប្រជាពលរដ្ឋខ្មែរ ជនជាតិវៀតណាម ចូលលេងដ៏ច្រើន ប៉ុន្តែគេលើកហេតុផលថា មានអាជ្ញាបណ្ណ ចំណុចនេះមានតែ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានទេដឹងច្បាស់ថា មានអាជ្ញាបណ្ណ ឬអត់ ? គេឃើញអ្នកចូលលេងយ៉ាងគក្រឹកគគ្រេង ចំពោះអាជ្ញាធរ និងសមត្ថកិច្ច នៅស្ងាត់ស្ងៀម មិនដឹងថាកន្ទេសធំបន្លំដេក ឬគេលួចលេងគាត់មិនដឹង ! ដឹងដែរតែមាន«អាជ្ញាបណ្ណ» ?
ប្រជាពលរដ្ឋបានរាយការណ៍មកថាដោយសារតែមានវង់ល្បែងស៉ីសងនេះហើយទើបពួកគាត់ខ្លាចរអារ អាចនឹងកើតមានអំពើហិង្សារក្នុងគ្រួសារ ហើយក៏កើតមានអំពើចារកម្មលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋាន ឬក៏អាចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈ នឹងផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ហេតុផលទាំងអស់នេះហើយទើបប្រជាពលរដ្ឋរស់នៅតំបន់ស្នើរឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបជាពិសេសលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាល ខេត្ត មណ្ឌលគីរី ។ ជុំវិញករណីបើកលេងល្បែងស៉ីសងខុសច្បាប់ដ៏ធំបែបកាសុីណូនេះអង្គភាពសារព័ត៌មាន សង្គមកម្ពុជាថ្មី<<csndaily>> បានទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នគរបាល ខេត្ត មណ្ឌលគីរី នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកបញ្ជាក់យ៉ាងដូច្នេះថា ÷តាមពិតតាំងនោះគឺជាកាស៉ីណូហើយគេមានច្បាប់ត្រឹមត្រូវ។
ដោយឡែកលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា÷ករណីនេះសូមលោកសួរទៅម្ចាស់ទីតាំងគេទៅរួចក៏បិតទូរស័ព្ទ។
សូមបញ្ជាក់ថា ៖ បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ជនជាតិវៀតណាម ឈានដល់មានជនជាតិចិន ចូលលេងផងដែរ ដូច្នេះសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច អាចចុះរដ្ឋបាលត្រួតពិនិត្យ ក្នុងករណីនេះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋផង ៕ដោយ÷តុង សីហា
