លោក ហែម ដារិទ្ធិ អគ្គនាយកដ្ឋានរង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃអញ្ជើញចុះមកសួរទុក្ខប្អូន ផន ឧត្តម រស់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកពង់សីលា

ខេត្តព្រះសីហនុ÷កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣. ១៧នាទីរសៀល
លោក ហែម ដារិទ្ធិ ជាអគ្គនាយកដ្ឋានរង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ អមដោយលោក ពុំ ពុធ មេភូមិព្រៃប្រសិទ្ធបានអញ្ជើញចុះមកសួរទុក្ខប្អូន ផន ឧត្តម អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកពង់សីលា ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរលោក ហែម ដារិទ្ធិ បានឧបត្ថម្ភរទេះរុញ១គ្រឿងដល់ប្អូនដែលមានជីវភាពខ្វះខាតដើរមិនរួច លោកមេភូមិ ពុំ ពុធបានឲ្យដឹងថាមូលហេតុដែលធ្វើឲ្យប្អូនផន ឧត្តម ជួបគ្រោះថ្នាក់បែបនេះគឺដោយសារគាត់មានជីវភាពខ្វះខាតហើយបានទៅសុីឈ្នួលបាញ់ថ្នាំស្មៅឲ្យគេដើម្បីបានកម្រៃមកចិញ្ចឹមគ្រួសារក៏ប៉ុន្តែបែជាជួបគ្រោះថ្នាក់រអិលជើងដួលដាច់សសៃចង្កេះដើរលេងរួចតែម្តង ។ ក្នុងនាមលោកមេភូមិក៏ដូចជាប្អូន ផន ឧត្តម សូមថ្លែងអំណរគុណចំពោះលោក ហែម ដារិទ្ធិ អគ្គនាយកដ្ឋានរង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងក្រុមគ្រួសារសូមជួបតែសំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចបន្តទៀត៕ដោយ÷សូវ ចាន់ថន

Leave a Reply

Your email address will not be published. Required fields are marked *