ខេត្តព្រះសីហនុ÷យោងតាមការជូនដំណឹងរដ្ឋបាលស្រុកកំពង់សីលាសូមជូនដំណឹង អំពីផលប៉ះពាល់ក្លិនស្អុយពីកាកសំណល់ស្វាយ ដល់បងប្អូនដែលរស់នៅក្នុងឃុំអូរបាក់រទេះ និងសាធារណៈជន មេត្តាជ្រាបថា ៖ ក្រោយពីលោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានចាត់ក្រុមការងាររដ្ឋបាលស្រុក សហការជាមន្ទីរបរិស្ថានខេត្តព្រះសីហនុ ចុះពិនិត្យ ធ្វើការអប់រំណែនាំ ដល់ម្ចាស់ទីតាំង និងក្រុមហ៊ុន រហូតឈានដល់ការពិន័អន្តរការណ៍ដល់ម្ចាស់ទីតាំង។
ហើយបច្ចុប្បន្នក្រុមហ៊ុន សន្យាពេជ្រ បានសហការជាមួយម្ចាស់ទីតាំងដី កំពុងយកគ្រឿងចក្រ មកកាយកាកសំណល់ស្វាយចេញពីទីតាំងខាងលើហេីយ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំអូរបាក់រទេះ និងសាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន ៕
ប្រភពពីរដ្ឋបាលស្រុកកំពង់សីលា
