ខេត្តព្រះសីហនុ៖នៅថ្ងៃទី30ខែ6ឆ្នាំ2026នេះ
លោក ប៉ែន វណ្ណៈ បានជូនថវិការចំនួន1លានរៀល ដល់លោកយាយ ស៊ុត លោកយាយ ស៊ុន ចាស់ជរាដែលខ្វះខាត រស់នៅក្នុងភូមិថ្មីឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីចាត់ចែងទិញស័ង្កសីប្រក់ដំបូលផ្ទះ។
អំណោយដែលយកទៅចែកជូននៅពេលនោះរួមមានអង្ករគ្រឿងឧបភោគបរិភោគ និងសម្រាប់ថ្មាំសង្កូវ ទុកចាត់ចែងតាមតម្រូវការរបស់ពួកគាត់ ជានិចជាកាលលោក ប៉ែន វណ្ណៈ និងភរិយាព្រមទាំងក្រុមគ្រួសារតែងតែចែករំលែកនៅទ្រព្យធនផ្ទាល់ខ្លួន ជូនដល់បងប្អូនអ៊ំពូមីងលោកយាយលោកតាមិនថាទីជិតឬទីឆ្ងាយដែលជួបនៅបញ្ហាជីវភាពខ្វះខាតក៏ដូចជាធ្វើបុណ្យជាដើម ។
ក្នុងឪកាសនោះដែលោកយាយ ស៊ុត និងលោកយាយ ស៊ុន ចាស់ជរាដែលមានជីវភាពខ្វះខាត បានលើកម្រាមដៃដប់សូមអរគុណលោកប៉ែន វណ្ណៈ និងភរិយា សូមឲ្យមានសុខភាពល្អអាយុយឺនយូរ ឈ្នះអស់មាសត្រូវនិងជោគជ័យគ្រប់ភារ:កិច្ចបន្តបន្ទាប់ទៅមុខៗទៀត៕ដោយ៖តុង
សីហា




