ករណីឈ្មោះ ណន សីហា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំឯកសារភស្តុតាង និងដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ ដើម្បីស្នើសុំផ្តន្ទាទោសឈ្មោះ ណន សីហា ដែលបានប្រើប្រាស់ និងក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថាន។ នេះបើតាមការប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចេញផ្សាយនៅថ្ងៃទី៣០ មិថុនា ២០២៦។
