ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីបញ្ជាល់មាន់ភ្នាល់លុយដ៏ធំសម្បើមរាប់សិបនាក់ ស្ថិតនៅចំណុចផ្ទះមួយកន្លែងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានបានចុះបង្ក្រាបបទល្មើសបញ្ជាល់មាន់ជាក់ស្ដែងដោយបានឃាត់អ្នកញៀនល្បែងជាច្រើននាក់។ ទីតាំងខាងលើនេះ បានបើកលេងបញ្ជាល់មាន់ជាយូណាស់មកហើយ ប៉ុន្ដែសមត្ថកិច្ចមិន ទាន់អាចកំណត់ទីតាំងជាក់ស្ដែងបាន ទើបតែពេលនេះមានការរាយការណ៍ពីប្រជាពលរដ្ឋ ទើបសមត្ថកិច្ចអាចចុះបង្ក្រាបបានទាន់ពេលវេលា។
ប្រភពព័ត៌មានបន្ដថា ទីតាំងបញ្ជាល់មាន់ខាងលើនេះមានមេក្លោងដ៏ធំត្រូវបានគេស្គាល់ថា ជារបស់លោករម្យ ដែលជាអ្នករត់ការគ្រប់បែបយ៉ាងដើម្បីដំណើការបានយ៉ាងរលូន។ ប៉ុន្ដែគ្រប់យ៉ាងត្រូវបែកធ្លាយដោយសមត្ថកិច្ចដឹងទាល់ពេលវេលានឹងកំណត់មុខសញ្ញាអ្នកញៀនល្បែង រួចបង្ក្រាបអ្នកល្មើសច្បាប់ជាច្រើននាក់។
បច្ចុប្បន្ននេះកម្លាំងនគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនអ្នកញៀនល្បែងទាំងនោះមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ សម្រាប់ព័ត៌មានលំអិតយើងខ្ញុំនឹងផ្សាយនៅវគ្គបន្ទាប់៕
