រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកស្រីPam Bondi និយាយថា លោក Maduro និងភរិយាត្រូវបានចោទប្រកាន់នៅក្នុងតំបន់នៃតុលាការសហព័ន្ធភាគខាងត្បូងនៃទីក្រុងញូវយ៉ក។
លោកស្រី បាននិយាយថា លោក Maduro ត្រូវបានចោទប្រកាន់ពីបទ “សមគំនិតជាមួយភេរវនិយមគ្រឿងញៀន ការសមគំនិតក្នុងការនាំចូលសារធាតុញៀនកូកាអ៊ីន ការកាន់កាប់ កាំភ្លើងយន្ត និងឧបករណ៍បំផ្លិចបំផ្លាញ និងការឃុបឃិតក្នុងការកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បំផ្លិចបំផ្លាញប្រឆាំងនឹងសហរដ្ឋអាមេរិក។
លោកស្រី Bondi បន្ថែមថា “ពួកគេនឹងប្រឈមនឹងកំហឹងដ៏ពុះពោនៃយុត្តិធម៌អាមេរិកនៅលើដីអាមេរិកនៅក្នុងតុលាការអាមេរិក” ប៉ុន្តែលោកស្រីពុំបាននិយាយថាតើប្រពន្ធរបស់លោក Maduro ត្រូវបានចោទប្រកាន់ពីបទអ្វីនោះទេ។

