ភ្នំពេញ÷នាព្រឹកថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលសង្កាត់អូរបែកក្អម មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤២៣ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សា លោកនាយប៉ុស្តិ៍ លោកនាយកសាលាបឋមសិក្សា តំណាងមណ្ឌលសុខភាព លោក/កញ្ញា មេភូមិទាំង៥ និងបុគ្គលិកសង្កាត់។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីត្រួតពិនិត្យលើលទ្ធផលសកម្មភាពការងារ និងផែនការទិសដៅអនុវត្តបន្ត ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តលើកិច្ចការងាររដ្ឋបាលមួយចំនួន ក៏ដូចជាប្រឹក្សាយោបល់ សម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈមនានាដែលបានកើតមាននៅក្នុងមូលដ្ឋានតាមបណ្តាភូមិទាំង៥ និងជំរុញការអនុវត្តការងារផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ៕
