ចាប់ឃាត់ខ្លួន ស្រ្តីម្នាក់ បញ្ជូន ទៅ តុលាការ ករណី ចេញ សែក ស្អុយ ជាង ២០ ម៉ឺន ដុល្លារ

ភ្នំពេញ៖ កម្លាំង សមត្ត កិច្ច ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃ អគ្គស្នងការ នគរ បា ល ជាតិ នៅរសៀល ថ្ងៃ ទី ២៧ ខែមករា ឆ្នាំ ២០២៦ បាន ឃាត់ខ្លួន ស្រី ស្រស់ ម្នាក់ បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ពាក់ ពន្ធ ករណី ចេញ មូលប្បទានប័ត្រ គ្មាន សាច់ប្រាក់ ប្រមាណ ២១ ម៉ឺន ដុល្លារ អា មេ រិ ក ។

ស្រី ស្រស់ រូប នោះ មានឈ្មោះ ម៉ុ ក សារី ដា អាយុ ៤១ ឆ្នាំ មាន អាសយដ្ឋាន នៅ ផ្សា ដី ហុយ សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ មុខរបរ អតីត ជា បុគ្គលិក ធនាគារឯកជន ។

តាម ប្រភព ព័ត៌មាន ឲ្យ ដឹង ថា ការ ឃាត់ខ្លួន ជនសង្ស័យ ខាងលើ បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ កម្លាំង សមត្ត កិច្ច នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ អនុវត្ត តាម ដីកា បញ្ជា ឲ្យ ចូលខ្លួន របស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ។

ដីកា បញ្ជា ឲ្យ ចូលខ្លួន នោះ តម្រូវ ឲ្យ ឈ្មោះ ម៉ក់ សារី ដា ភេទ ស្រី អាយុ ៤១ ឆ្នាំ ចូល ទៅ បង្ហាញខ្លួន នៅ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ឲ្យ បាន មុន ថ្ងៃ ទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅ រៀង រាល់ ម៉ោង ធ្វើការ ដើម្បី សាកសួរ លើ បណ្តឹង ព្រហ្មទណ្ឌ ពី បទ ( មិន បំពេញ កាតព្វកិច្ច ចំពោះ ឧ បរ ណ៍ អាច ជួញដូរ បាន ) ខណៈ ពេល នេះ ជនសង្ស័យ កំពុង ស្ថិត នៅ ដំណាក់កាល អយ្យការ បើក ការ ស៊ើបសួរ ។

ប្រ ភ ព័ត៌មាន បង្ហើប ឲ្យ ដឹង ទៀត ថា ជនសង្ស័យ រង នូវ ពាក្យបណ្តឹង ឆបោក . ជា ច្រើន ករណី ដែល ពេល នេះ ជន រង គ្រោះ បាន និង កំពុង រៀបចំ សំណុំរឿង ដាក់ ជូន ស្ថាប័ន ច្បាប់ ជា បន្តបន្ទាប់ ។

ស្ថិត នៅ ក្នុង ដំណាក់ ស្ថាប័ន អយ្យការ កំពុង បើក ការ ស៊ើបសួរ គេ បាន សង្កេត ឃើញ មាន អ្នក រត់ការ ឆ្វេ ក ឆ្វា វ មិន ចង់ ឲ្យ មានការ ឃុំ ខ្លួន លើ ជនសង្ស័យ ក្នុង គោលបំណង ចង់ ទុក ពេល ឲ្យ ភាគី ទាំង ពីរ ចុងចោទ និង ដើមបណ្តឹង រក ដំ ដោះស្រាយ ឡើង វិញ ប្រសើ ជាង ជាប់ ពន្ធនាគារ ។ តែ ទោះជា យ៉ាងណា សូម រង់ចាំ មើល នីតិវិធី របស់ តុលាការ បន្ត ទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *