លោក អូន ខន អភិបាលស្រុកកំពង់ត្រាចអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អ៊ុន ខែត ជំទប់ទី១ ឃុំបឹងសាលាខាងត្បូង

ខេត្តកំពត÷ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំង លោក ឯម សុវណ្ណនី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អ៊ុន ខែត ជំទប់ទី១ ឃុំបឹងសាលាខាងត្បូង ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៦៩ឆ្នាំ ។

ដោយបាននាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងអាជ្ញាធរស្រុក ឃុំ រួមមានៈ អង្ករ ១៥០គ.ក. មី ១កេះធំ ទឹកបរិសុទ្ធ ១០កេះ ទឹកស៊ីអ៉ីវ ២យួរ ទឹកត្រី ២យួរ និងថវិកាសរុបចំនួន ៣,៦៣០,០០០៛ ក្នុងនោះថវិការបស់ឯកឧត្តមបណ្ឌិតអភិបាល នៃគណៈអភិបាលខេត្តចំនួន ១,០០,០០០៛ ប្រគល់ជូនក្រុមគ្រួសារសពលោក អ៊ុន ខែត ផងដែរ៕
ប្រភព÷រដ្ឋបាលស្រុកកំពង់ត្រាច

Leave a Reply

Your email address will not be published. Required fields are marked *