ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ស្នើ​សុំឱ្យ​សហភាព​អឺរ៉ុប​បន្ត​គាំទ្រ​ចក្ខុ​វិស័យ​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​គ្មាន​ផលប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ជា​ពិសេស​គាំទ្រ​បោសសម្អាត​យុទ្ធភណ្ឌ​គ្រឿង​បន្សល់​ទុក​ដោយ​យោធា​ថៃ​​។

ថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោសសម្អាតមីន។

Leave a Reply

Your email address will not be published. Required fields are marked *