
ភ្នំពេញ÷នាព្រឹកថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលសង្កាត់អូរបែកក្អម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព លោក យឹម រ័ត្ន ប្រធានក្រុមប្រឹក្សានិងជាចៅសង្កាត់អូរបែកក្អម។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សា លោកនាយប៉ុស្តិ៍ លោកនាយកសាលាបឋមសិក្សា តំណាងមណ្ឌលសុខភាព លោក/កញ្ញា មេភូមិទាំង៥ និងបុគ្គលិកសង្កាត់។
អង្គប្រជុំបានផ្តោតសំខាន់លើរបៀបវារៈរួមមាន៖
១.ការពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពប្រចាំខែ
ការពង្រឹងសន្តិសុខ សុវត្ថិភាព ភូមិ-សង្កាត់
២.ការពិភាក្សាលើបញ្ហាបរិស្ថាន សំរាម និងការងារអភិវឌ្ឍន៍មូលដ្ឋាន
៣. បញ្ហាសំណូមពរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ។
រដ្ឋបាលសង្កាត់អូរបែក្អម ប្តេជ្ញាបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាក្នុងមូលដ្ឋានជូនបងប្អូនឱ្យបានទាន់ពេលវេលា៕
