ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញធ្វេីបទបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងលោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជេីញចូលរួមធ្វេីបទបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

ក្នុងសិក្ខាសាលានេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីលោកបណ្ឌិត សឿន សោភ័ណ សាកលវិទ្យាធិការរង តំណាងឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិតនៃមហាវិទ្យាល័យនីតិសាស្រ្ត ប្រមាណជាង២០០រូប។

សិក្ខាសាលានេះ មានគោលបំណងក្នុងការផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីច្បាប់ស្តីពីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទេីបអនុម័ត កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ និងយន្តការនៃការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សិស្ស និស្សិត សាស្រ្តាចារ្យដែលអ្នកសិក្សាក្នុងវិស័យច្បាប់។

តាមរយៈសិក្ខាសាលានេះ បានធ្វេីបង្ហាញអំពីសារបាន និងកិច្ចដំណេីរការនៃការរៀបចំច្បាប់ បទល្មេីសថ្មី ចំនួន ៥ និងនីតិវិធីពិសេសថ្មី ក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានធ្វេីបទបង្ហាញពីយន្តការនៃការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ព្រមទាំងបានបេីកឱ្យមានវេទិកាសំណួរ-ចម្លេីយជូនសិស្ស និស្សិតក្នុងសិក្ខាសាលានេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *